សិក្ខាសាលាសមារណកម្មកម្មវិធីវិនិយោគ ៣ ឆ្នាំ រំកិល២០២៦-២០២៨ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, October 21, 2025

សិក្ខាសាលាសមារណកម្មកម្មវិធីវិនិយោគ ៣ ឆ្នាំ រំកិល២០២៦-២០២៨


សិក្ខាសាលាសមារណកម្មកម្មវិធីវិនិយោគ ៣ ឆ្នាំ រំកិល២០២៦ ២០២៨

     នាព្រឹកថ្ងៃអង្គារ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ 

រដ្ឋបាលក្រុងស្វាយរៀង បានប្រារព្ធសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ ថ្នាក់ក្រុង ក្រោមវត្តមាន លោក សរ សុដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង។ព្រមទាំងមាន អញ្ជើញពីលោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង និងលោកប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត។

    ក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងក្រុង លោកនាយ នាយរងរដ្ឋបាលក្រុង ប្រធានការិយាល័យ-អង្គភាពទាំង១៣ចំណុះរដ្ឋបាលក្រុង ដំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អង្គការក្រៅរដ្ឋាភិបាល ក្រុមប្រឹក្សាសង្កាត់ និងស្មៀនសង្កាត់ទាំង ៧ក្នុងក្រុង វត្តមានចូលរួមសរុប ៦៣នាក់ ស្រ្តី ២២នាក់ ។

      សិក្ខាសាលានេះមានគោលបំណងសំខាន់នៅក្នុងការប្រមូលសំណើគម្រោងវិនិយោគប្រចាំខេត្តធ្វើការវិភាគជជែកពិភាក្សាអំពីអទិភាពនៃគម្រោងនិងធ្វើសមាហរណកម្មកម្មតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីត្រៀមបញ្ចូលក្នុងកម្មវិធីវិនិយោគសាធារណៈរយៈពេលបីឆ្នាំ ២០២៦ ២០២៨ ។

      ថ្លែងក្នុងឱកាសនោះលោកសរ សុដានី តំណាងឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាសិក្ខាសាលាថ្ងៃនេះការត្រៀមការល្អនៃសំណើគម្រោងតម្រូវឲ្យមានទិន្នន័យច្បាស់លាស់វាយតម្លៃផលប៉ះពាល់និងអនុវត្តឱ្យបានជាក់លាក់ដើម្បីធានាថាគម្រោងនឹងឆ្លើយតបរាល់តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនិងការអភិវឌ្ឍន៍នៅក្នុងតំបន់ឲ្យមានប្រសិទ្ធភាពខ្ពស់។

    លោកអភិបាលរងខេត្តក៏បានស្នើដល់អង្គសិក្ខាសាលាមន្ទីរអង្គភាពពាក់ព័ន្ធនិង បន្តសហការសម្របសម្រួលគ្នាដើម្បីធានាថាសំណើរគម្រោងដែលត្រូវបានជ្រើសរើសនិងត្រូវបញ្ចូលក្នុងបញ្ជីកម្មវិធីវាយោគជាតិនាពេលឆាប់ៗខាងមុខ។ 

ដោយ៖ សាលី












No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages